ពិធីចុះហត្ថលេខាភាពជាដៃគូចែកចាយសេវាធានារ៉ាប់រងអាយុជីវិតរវាងក្រុមហ៊ុន GC Life និងក្រុមហ៊ុន Fincorp Insurance Broker Co., Ltd.
នៅថ្ងៃព្រហស្បតិ៍ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះហត្ថលេខាភាពជាដៃគូផ្លូវការជាមួយក្រុមហ៊ុន Fincorp Insurance Broker Co., Ltd. ដើម្បីផ្ដល់នូវផលិតផលធានារ៉ាប់រងអាយុជីវិតដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ យើងពិតជាមានកិត្តិយស និងសេចក្តីសោមន្សរីករាយក្នុងការចាប់ដៃគូជាមួយ ក្រុមហ៊ុន Fincorp ដើម្បីជួយដល់ប្រជាពលរដ្ឋទាំងឡាយសម្រេចនូវក្តីសុបិនរបស់ពួកគេ ដោយក្លាយជាផ្នែកមួយនៃផែនការហិរញ្ញវត្ថុរបស់ពួកគេ។