ការផ្តល់ជូនការការពារពិសេសលើជំងឺកូវីដ-១៩ សម្រាប់បណ្ណសន្យារ៉ាប់រងបុគ្គល
ព័ត៌មានលម្អិតសម្រាប់ការផ្តល់ជូនការការពារពិសេសលើជំងឺកូវីដ-១៩*មានដូចតទៅ៖
រយៈពេលនៃការផ្តល់ជូន៖ បណ្ណសន្យារ៉ាប់រងថ្មីដែលចេញក្នុងចន្លោះថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១
រយៈពេលនៃការការពារ៖ ៩០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមធានា
ផលិតផលដែលអាចទទួលបានការការពារពិសេសនេះ៖ រាល់ផលិតផលថ្មី និងផលិតផលដែលមានស្រាប់ទាំងអស់ លើកលែងតែផលិតផលធានារ៉ាប់រងបុគ្គលរយៈពេល ១ឆ្នាំ និងផលិតផលធានារ៉ាប់រងជាក្រុម
រយៈពេលរងចាំ៖ ១៤ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមធានា
បុព្វលាភ៖ មិនគិតថ្លៃបន្ថែម
លក្ខខណ្ឌក្នុងការទទួលបានការការពារពិសេសនេះ៖ ត្រូវតែជាអ្នកត្រូវបានធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងដែលបានចេញក្នុងរយៈពេលនៃការផ្តល់ជូនខាងលើ
អត្ថប្រយោជន៍៖ អត្ថប្រយោជន៍បន្ថែមលើមរណភាពដោយសារជំងឺកូវីដ-១៩ ដែលស្មើនឹង 60%នៃទឹកប្រាក់ត្រូវបានធានា (មរណភាពដោយជំងឺ) ឬ 6,000ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូន ដោយយកទឹកប្រាក់ណាមួយដែលទាបជាង។
*ខ និង លក្ខខណ្ឌ៖
១. អត្ថប្រយោជន៍នៃការការពារពិសេសលើជំងឺកូវីដ-១៩នេះ នឹងត្រូវផ្តល់ជូនតែមួយ (១) ដងប៉ុណ្ណោះសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់។ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមានបណ្ណសន្យារ៉ាប់រងដែលកំពុងមានសុពលភាពលើសពីមួយ (១) អត្ថប្រយោជន៍ដែលមានចំនួនច្រើនជាងគេនឹងត្រូវផ្តល់ជូន។
២. ដើម្បីបំពេញលក្ខខណ្ឌក្នុងការទទួលបាននូវការការពារពិសេសលើជំងឺកូវីដ-១៩នេះ បណ្ណសន្យារ៉ាប់រងត្រូវតែមានសុពលភាពនៅពេលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព។
៣. ការការពារពិសេសលើជំងឺកូវីដ-១៩នេះ អាចអនុវត្តបានសម្រាប់តែអ្នកត្រូវបានធានារ៉ាប់រងដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ ក្នុងរយៈពេលនៃការការពារ និងក្រោយរយៈពេលរងចាំ ១៤ថ្ងៃត្រូវបានបញ្ចប់ ដោយត្រូវផ្តល់ឯកសារបញ្ជាក់ចេញដោយក្រសួងសុខាភិបាល និង/ឬ អាជ្ញាធរពាក់ព័ន្ធ។
៤. ការការពារពិសេសលើជំងឺកូវីដ-១៩នេះ នឹងត្រូវចាត់ទុកជាមោឃៈ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងប្រឆាំងនឹងការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើដំណើរ ឬទស្សនាតំបន់ណាមួយនៃប្រទេសកម្ពុជាដែលត្រូវបានដាក់កម្រិតដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
៥. ការការពារពិសេសលើជំងឺកូវីដ-១៩នេះ មិនត្រូវបានអនុវត្តសម្រាប់អ្នកត្រូវបានធានារ៉ាប់រងដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ-១៩ មុនពេលដាក់ពាក្យស្នើសុំធានារ៉ាប់រង។
៦. មិនមានឯកសារបន្ថែម ឬកិច្ចសន្យាបន្ថែមណាមួយនឹងត្រូវចេញជូនអតិថិជនសម្រាប់ការការពារពិសេសលើជំងឺកូវីដ-១៩នេះឡើយ។
៧. ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព អ្នកតំណាងស្របច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងមកកាន់ក្រុមហ៊ុន GC Life និងដាក់ពាក្យស្នើសុំទាមទារសំណងជាមួយនឹងឯកសាររួមមានមិនកំណត់ត្រឹម ឯកសារបញ្ជាក់អំពីលទ្ធផលតេស្តវិជ្ជមាននៃជំងឺកូវីដ-១៩ និងឯកសារបញ្ជាក់ពីមរណភាពដោយជំងឺកូវីដ-១៩ ដែលចេញដោយក្រសួងសុខាភិបាល និង/ឬ អាជ្ញាធរពាក់ព័ន្ធ។
៨. ក្រុមហ៊ុន GC Life សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ខ និងលក្ខខណ្ឌ ក៏ដូចជាបញ្ឈប់ការផ្តល់ជូនការការពារពិសេសលើជំងឺកូវីដ-១៩នេះ តាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដោយពុំចាំបាច់មានការជូនដំណឹងជាមុនឡើយ។