ការផ្តល់ជូនការការពារពិសេសលើជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១ (បន្ថែមរយៈពេលនៃការផ្តល់ជូន និងការការពារ)
ព័ត៌មានលម្អិតសម្រាប់ការផ្តល់ជូនការការពារពិសេសលើជំងឺកូវីដ-១៩*មានដូចតទៅ៖
១. រយៈពេលនៃការផ្តល់ជូន៖ បណ្ណសន្យារ៉ាប់រងថ្មីដែលចេញក្នុងចន្លោះថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១
២. រយៈពេលនៃការការពារ៖ ចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១
៣. ផលិតផលដែលអាចទទួលបានការការពារពិសេសនេះ៖ រាល់ផលិតផលថ្មី និងផលិតផលដែលមានស្រាប់ទាំងអស់ លើកលែងតែផលិតផលធានារ៉ាប់រងបុគ្គលរយៈពេល១ឆ្នាំ
៤. រយៈពេលរងចាំ៖ សម្រាប់បណ្ណសន្យារ៉ាប់រងថ្មីដែលចេញចាប់ពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ តទៅ ត្រូវរងចាំរយៈពេលចំនួន ១៤ថ្ងៃ គិតចាប់ពីថ្ងៃចេញបណ្ណសន្យារ៉ាប់រង ទើបអាចមានសិទ្ធិទទួលបានការការពារពិសេសលើជំងឺកូវីដ-១៩នេះ។
៥. បុព្វលាភ៖ មិនគិតថ្លៃបន្ថែម
៦. លក្ខខណ្ឌក្នុងការទទួលបានការការពារពិសេសនេះ៖ ត្រូវតែជាអ្នកត្រូវបានធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងដែលបានចេញក្នុងរយៈពេលនៃការផ្តល់ជូនខាងលើ និងបណ្ណសន្យារ៉ាប់រងដែលនៅមានសុពលភាព នាថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១។
៧. អត្ថប្រយោជន៍៖
• សម្រាប់បណ្ណសន្យារ៉ាប់រងបុគ្គល
ក. ប្រាក់ឧបត្ថម្ភចំនួន 600ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូន បន្ទាប់ពីបញ្ចប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬបញ្ចប់ការថែទាំ និងព្យាបាលនៅផ្ទះ ដោយសារជំងឺកូវីដ-១៩។
ខ. អត្ថប្រយោជន៍បន្ថែមលើមរណភាពដោយសារជំងឺកូវីដ-១៩ ដែលស្មើនឹង 60%នៃទឹកប្រាក់ត្រូវបានធានា (មរណភាពដោយជំងឺ) ឬ 6,000ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូន ដោយយកទឹកប្រាក់ណាមួយដែលទាបជាង។
• សម្រាប់បណ្ណសន្យារ៉ាប់រងជាក្រុម
ក. ប្រាក់ឧបត្ថម្ភចំនួន 10ថ្ងៃ នៃប្រាក់ឧបត្ថម្ភសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬ 300ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូន បន្ទាប់ពីបញ្ចប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬបញ្ចប់ការថែទាំ និងព្យាបាលនៅផ្ទះ ដោយសារជំងឺកូវីដ-១៩ ដោយយកទឹកប្រាក់ណាមួយដែលទាបជាង។ អត្ថប្រយោជន៍នេះអាចអនុវត្តបានសម្រាប់តែបណ្ណសន្យារ៉ាប់រងជាក្រុមណាដែលមានភ្ជាប់ជាមួយផលិតផល “ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ” ប៉ុណ្ណោះ។
ខ. អត្ថប្រយោជន៍បន្ថែមលើមរណភាពដោយសារជំងឺកូវីដ-១៩ ដែលស្មើនឹង 60%នៃទឹកប្រាក់ត្រូវបានធានា (មរណភាពដោយជំងឺ) ឬ 6,000ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូន ដោយយកទឹកប្រាក់ណាមួយដែលទាបជាង។
*ខ និង លក្ខខណ្ឌ៖
១. អត្ថប្រយោជន៍នៃការការពារពិសេសលើជំងឺកូវីដ-១៩នេះ នឹងត្រូវផ្តល់ជូនតែម្តងប៉ុណ្ណោះសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់ ដោយមិនគិតពីចំនួនបណ្ណសន្យារ៉ាប់រងដែលកំពុងមានសុពលភាពឡើយ។ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមានបណ្ណសន្យារ៉ាប់រងដែលកំពុងមានសុពលភាពលើសពីមួយ (១) អត្ថប្រយោជន៍ដែលមានចំនួនច្រើនជាងគេនឹងត្រូវផ្តល់ជូន។
២. ដើម្បីបំពេញលក្ខខណ្ឌក្នុងការទទួលបាននូវការការពារពិសេសលើជំងឺកូវីដ-១៩នេះ បណ្ណសន្យារ៉ាប់រងត្រូវតែមានសុពលភាពនៅពេលធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ-១៩។
៣. ការការពារពិសេសលើជំងឺកូវីដ-១៩នេះ អាចអនុវត្តបានសម្រាប់តែអ្នកត្រូវបានធានារ៉ាប់រងដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ-១៩ ក្នុងរយៈពេលនៃការការពារ និងក្រោយរយៈពេលរងចាំ ១៤ថ្ងៃត្រូវបានបញ្ចប់ ដោយត្រូវផ្តល់ឯកសារបញ្ជាក់ចេញដោយក្រសួងសុខាភិបាល និង/ឬ អាជ្ញាធរពាក់ព័ន្ធ។
៤. ការការពារពិសេសលើជំងឺកូវីដ-១៩នេះ នឹងត្រូវចាត់ទុកជាមោឃៈ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងប្រឆាំងនឹងការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើដំណើរ ឬទស្សនាតំបន់ណាមួយនៃប្រទេសកម្ពុជាដែលត្រូវបានដាក់កម្រិតដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
៥. ការការពារពិសេសលើជំងឺកូវីដ-១៩នេះ មិនត្រូវបានអនុវត្តសម្រាប់អ្នកត្រូវបានធានារ៉ាប់រងដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ-១៩ មុនពេលដាក់ពាក្យស្នើសុំធានារ៉ាប់រង ឬមុនពេលការដាក់ឲ្យមានសុពលភាពឡើងវិញនៃបណ្ណសន្យារ៉ាប់រង។
៦. មិនមានឯកសារបន្ថែម ឬកិច្ចសន្យាបន្ថែមណាមួយនឹងត្រូវចេញជូនអតិថិជនសម្រាប់ការការពារពិសេសលើជំងឺកូវីដ-១៩នេះឡើយ។
៧. ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីបញ្ចប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬបញ្ចប់ការថែទាំ និងព្យាបាលជំងឺកូវីដ–១៩នៅផ្ទះ អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកតំណាងស្របច្បាប់ត្រូវជូនដំណឹងមកកាន់ក្រុមហ៊ុន GC Life និងដាក់ពាក្យស្នើសុំទាមទារសំណងជាមួយនឹងឯកសាររួមមានមិនកំណត់ត្រឹម ឯកសារបញ្ជាក់អំពីលទ្ធផលតេស្តវិជ្ជមាននៃជំងឺកូវីដ–១៩ និងឯកសារបង្ហាញពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ–១៩ ឬការថែទាំ និងព្យាបាលជំងឺកូវីដ–១៩នៅផ្ទះ ឬឯកសារបញ្ជាក់ពីមរណភាពដោយជំងឺកូវីដ–១៩ ដែលចេញដោយក្រសួងសុខាភិបាល និង/ឬ អាជ្ញាធរពាក់ព័ន្ធ។
៨. ក្រុមហ៊ុន GC Life សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ខ និងលក្ខខណ្ឌ ក៏ដូចជាបញ្ឈប់ការផ្តល់ជូនការការពារពិសេសលើជំងឺកូវីដ-១៩នេះ តាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដោយពុំចាំបាច់មានការជូនដំណឹងជាមុនឡើយ។
Thank U Borther