ពិធីចុះហត្ថលេខាភាពជាដៃគូចែកចាយសេវាធានារ៉ាប់រងអាយុជីវិតរវាងក្រុមហ៊ុន GC Life និងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
នៅថ្ងៃសៅរ៍ ទី ០៩ ខែ មករា ឆ្នាំ ២០២១ នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះហត្ថលេខាភាពជាដៃគូផ្លូវការជាមួយធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដើម្បីផ្ដល់នូវផលិតផលធានារ៉ាប់រងអាយុជីវិតដល់អតិថិជនរបស់ធនាគារឈីហ្វទូទាំងប្រទេសកម្ពុជា។ យើងពិតជាមានកិត្តិយស និងសេចក្តីសោមន្សរីករាយក្នុងការចាប់ដៃគូជាមួយធនាគារ ឈីហ្វ ដើម្បីជួយដល់ប្រជាពលរដ្ឋទាំងឡាយសម្រេចនូវក្តីសុបិនរបស់ពួកគេ ដោយក្លាយជាផ្នែកមួយនៃផែនការហិរញ្ញវត្ថុរបស់ពួកគេ។