- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ហេតុអ្វីគួរជ្រើសរើស គម្រោង GC គ្រុបឃែរ?
- បង្កើតនូវផែនការអត្ថប្រយោជន៍សម្រាប់បុគ្គលិករបស់អ្នកជាមួយនឹងទឹកប្រាក់ធានារ៉ាប់រងស្របតាមតម្រូវការរបស់អ្នក
- ការពារបុគ្គលិករបស់អ្នក និងក្រុមគ្រួសាររបស់ពួកគាត់គ្រប់ទីកន្លែង និងគ្រប់ពេលវេលា
-
ផ្តល់សន្តិភាពផ្លូវចិត្តដល់បុគ្គលិករបស់អ្នកជាមួយនឹងការធានារហូតដល់ ៦០០% នៃទឹកប្រាក់
ធានារ៉ាប់រង ក្នុងករណីបុគ្គលិករបស់អ្នកជួបគ្រោះថ្នាក់ជាយថាហេតុបណ្តាលឲ្យទទួលមរណភាព
ឬពិការភាពជាអចិន្ត្រៃយ៍ - រចនាកញ្ចប់ធានារ៉ាប់រងសម្រាប់បុគ្គលិករបស់អ្នកដោយបន្ថែមនូវអត្ថប្រយោជន៍ដូចជា៖ ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ អត្ថប្រយោជន៍សម្រាប់ការវះកាត់ អត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/ជំងឺគ្រុនចាញ់ (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
- អាចបន្ថែម ឬបន្ថយបុគ្គលិកក្នុងរយៈពេលធានារ៉ាប់រង
- ងាយស្រួលក្នុងការស្នើសុំ ងាយស្រួលក្នុងការទាមទារសំណង
អត្រាបុព្វលាភប្រកួតប្រជែង
យើងផ្តល់ជូននូវអត្រាបុព្វលាភប្រកួតប្រជែងធៀបទៅនឹងទីផ្សារ
សំណងខ្ពស់
ទទួលបានសំណងរហូតដល់ ៦០០%នៃទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីបុគ្គលិករបស់អ្នកជួបគ្រោះថ្នាក់ជាយថាហេតុបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
កម្រិតដែលមិនតម្រូវឲ្យមានភស្តុតាង
ផ្តល់ការការពារដល់បុគ្គលិកភាគច្រើនរបស់អ្នករហូតដល់កម្រិតជាក់លាក់មួយនៃទឹកប្រាក់ធានារ៉ាប់រងដោយពុំចាំបាច់ឆ្លងកាត់ការវាយតម្លៃហានិភ័យធានារ៉ាប់រង
ការការពារស្របតាមតម្រូវការរបស់អ្នក
អ្នកអាចផ្តល់ជូននូវកម្រិតអត្ថប្រយោជន៍ផ្សេងៗគ្នាស្របតាមតំណែងរបស់បុគ្គលិកអ្នក ដូចជាសម្រាប់នាយកគ្រប់គ្រង អ្នកគ្រប់គ្រង និងបុគ្គលិក។ល។ ឬអ្នកអាចផ្តល់អត្ថប្រយោជន៍ស្មើៗគ្នាដល់បុគ្គលិករបស់អ្នក។ អ្នកក៏អាចផ្តល់ជូននូវកម្រិតអត្ថប្រយោជន៍ដោយអាស្រ័យទៅតាមប្រាក់ខែនៃបុគ្គលិករបស់អ្នក ឬរយៈពេលដែលពួកគាត់បានបម្រើការងារផងដែរ។
ជម្រើសអត្ថប្រយោជន៍បន្ថែម
បន្ថែមពីលើការការពារលើ មរណភាព និងពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ មានជម្រើសអត្ថប្រយោជន៍បន្ថែមដូចជា ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ អត្ថប្រយោជន៍សម្រាប់ការវះកាត់ និងអត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/ជំងឺគ្រុនចាញ់ (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
ជម្រើសអត្ថប្រយោជន៍សម្រាប់សមាជិកគ្រួសារបុគ្គលិករបស់អ្នក
មិនត្រឹមតែអាចការពារលើបុគ្គលិករបស់អ្នកប៉ុណ្ណោះទេ សមាជិកគ្រួសាររបស់ពួកគាត់ក៏អាចទទួលការការពារផងដែរ
សំណងមរណភាព
– ដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (បណ្តាលមកពីជំងឺ)
ទទួលបាន 100% នៃទឹកប្រាក់ត្រូវបានធានា
– បណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ
ទទួលបានរហូតដល់ 600% នៃទឹកប្រាក់ត្រូវបានធានា
សំណងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
– ដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (បណ្តាលមកពីជំងឺ)
ទទួលបាន 100% នៃទឹកប្រាក់ត្រូវបានធានា
– បណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ
ទទួលបានរហូតដល់ 600% នៃទឹកប្រាក់ត្រូវបានធានា
ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ (ដោយគ្រប់មូលហេតុ**
/ដោយគ្រោះថ្នាក់ជាយថាហេតុ)
ទទួលបានរហូតដល់ $75/ថ្ងៃ
អត្ថប្រយោជន៍សម្រាប់ការវះកាត់ (ដោយគ្រប់
មូលហេតុ**/ដោយគ្រោះថ្នាក់ជាយថាហេតុ)
ទទួលបានរហូតដល់ $1,000
អត្ថប្រយោជន៍នៅពេលធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម/គ្រុនចាញ់**
ទទួលបានរហូតដល់ $200
អត្ថប្រយោជន៍សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម/គ្រុនចាញ់**, ***
ទទួលបានរហូតដល់ $750
សំណងមរណភាពដោយជំងឺគ្រុនឈាម/គ្រុនចាញ់**
ទទួលបានរហូតដល់ $7,500
*អត្ថប្រយោជន៍បន្ថែមនេះអនុវត្តចំពោះតែការធ្វើរោគវិនិច្ឆ័យ និង/ឬការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ឬប្រទេសម៉ាឡេស៊ីតែប៉ុណ្ណោះ។
** រយៈពេលរង់ចាំត្រូវបានអនុវត្ត!
***ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងតិច ៧២ម៉ោង ដើម្បីមានសិទ្ធិទទួលបាន “អត្ថប្រយោជន៍សម្រាប់ការសម្រាកពេទ្យដោយជំងឺគ្រុនឈាម/គ្រុនចាញ់”។