កម្មវិធីចាប់ផ្តើមឆ្នាំថ្មីសម្រាប់ទីប្រឹក្សាអាយុជីវិត
នារសៀលថ្ងៃសៅរ៍ ទី ០៩ ខែ មករា ឆ្នាំ ២០២១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានប្រារព្ធកម្មវិធីចាប់ផ្តើមឆ្នាំថ្មីសម្រាប់ទីប្រឹក្សាអាយុជីវិតរបស់ក្រុមហ៊ុន។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានធ្វើបទបង្ហាញពីផែនការ និងយុទ្ធសាស្រ្តក្នុងឆ្នាំ ២០២១របស់ខ្លួន ព្រមទាំងបានដាក់បង្ហាញនូវចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃថ្មីរបស់ក្រុមហ៊ុន។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានការចែកជូននូវវិញ្ញាបនប័ត្រដល់ប្រធានផែ្នកទីប្រឹក្សាអាយុជីវិត និងទីប្រឹក្សាអាយុជីវិតក្រោមកម្មវិធីកសាងអាជីវកម្មផងដែរ។