ការផ្តល់ជូនការការពារពិសេសលើជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១
ព័ត៌មានលម្អិតសម្រាប់ការផ្តល់ជូនការការពារពិសេសលើជំងឺកូវីដ-១៩*មានដូចតទៅ៖
១. រយៈពេលនៃការផ្តល់ជូន៖ បណ្ណសន្យារ៉ាប់រងថ្មីដែលចេញក្នុងចន្លោះថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ៣១ ខែ មិនា ឆ្នាំ២០២១
២. រយៈពេលនៃការការពារ៖ ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១
៣. ផលិតផលដែលអាចទទួលបានការការពារពិសេសនេះ ៖ រាល់ផលិតផលថ្មី និងផលិតផលដែលមានស្រាប់ទាំងអស់ លើកលែងតែផលិតផលធានារ៉ាប់រងបុគ្គលរយៈពេល១ឆ្នាំ
៤. បុព្វលាភ៖ មិនគិតថ្លៃបន្ថែម
៥. លក្ខខណ្ឌក្នុងការទទួលបានការការពារពិសេសនេះ៖ ត្រូវតែជាអ្នកត្រូវបានធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងដែលបានចេញក្នុងរយៈពេលនៃការផ្តល់ជូនខាងលើ និងបណ្ណសន្យារ៉ាប់រងដែលនៅមានសុពលភាព នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០។
៦. អត្ថប្រយោជន៍៖
• សម្រាប់បណ្ណសន្យារ៉ាប់រងបុគ្គល
ក. ប្រាក់ឧបត្ថម្ភចំនួន 600ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូន បន្ទាប់ពីបញ្ចប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩។
ខ. អត្ថប្រយោជន៍បន្ថែមលើមរណភាពដោយសារជំងឺកូវីដ-១៩ ដែលស្មើនឹង 60%នៃទឹកប្រាក់ត្រូវបានធានា (មរណភាពដោយជំងឺ) ឬ 6,000ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូន ដោយយកទឹកប្រាក់ណាមួយដែលទាបជាង។
• សម្រាប់បណ្ណសន្យារ៉ាប់រងជាក្រុម
ក. ប្រាក់ឧបត្ថម្ភចំនួន 10ថ្ងៃ នៃប្រាក់ឧបត្ថម្ភសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬ 300ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូន បន្ទាប់ពីបញ្ចប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩ ដោយយកទឹកប្រាក់ណាមួយដែលទាបជាង។ អត្ថប្រយោជន៍នេះអាចអនុវត្តបានសម្រាប់តែបណ្ណសន្យារ៉ាប់រងជាក្រុមណាដែលមានភ្ជាប់ជាមួយផលិតផល “ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ” ប៉ុណ្ណោះ។
ខ. អត្ថប្រយោជន៍បន្ថែមលើមរណភាពដោយសារជំងឺកូវីដ-១៩ ដែលស្មើនឹង 60%នៃទឹកប្រាក់ត្រូវបានធានា (មរណភាពដោយជំងឺ) ឬ 3,000ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូន ដោយយកទឹកប្រាក់ណាមួយដែលទាបជាង។
*ខ និង លក្ខខណ្ឌ៖
១. អត្ថប្រយោជន៍នៃការការពារពិសេសលើជំងឺកូវីដ-១៩នេះ នឹងត្រូវផ្តល់ជូនតែមួយ (១) ដងប៉ុណ្ណោះសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់។
២. ដើម្បីបំពេញលក្ខខណ្ឌក្នុងការទទួលបាននូវការការពារពិសេសលើជំងឺកូវីដ-១៩នេះ បណ្ណសន្យារ៉ាប់រងត្រូវតែមានសុពលភាពនៅពេលធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ-១៩។
៣. ការការពារពិសេសលើជំងឺកូវីដ-១៩នេះ អាចអនុវត្តបានសម្រាប់តែអ្នកត្រូវបានធានារ៉ាប់រងដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ-១៩ ក្នុងរយៈពេលនៃការការពារ ព្រមទាំងមានឯកសារបញ្ជាក់ត្រឹមត្រូវ ឬទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។
៤. ការការពារពិសេសលើជំងឺកូវីដ-១៩នេះ នឹងត្រូវចាត់ទុកជាមោឃៈ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងប្រឆាំងនឹងដំបូន្មានរបស់រាជរដ្ឋាភិបាលក្នុងការធ្វើដំណើរ ឬទស្សនាតំបន់ណាមួយនៃប្រទេសកម្ពុជាដែលត្រូវបានដាក់កម្រិតដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
៥. ការការពារពិសេសលើជំងឺកូវីដ-១៩នេះ មិនត្រូវបានអនុវត្តសម្រាប់អ្នកត្រូវបានធានារ៉ាប់រងដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ-១៩ មុនពេលដាក់ពាក្យស្នើសុំធានារ៉ាប់រង ឬមុនពេលការដាក់ឲ្យមានសុពលភាពឡើងវិញនៃបណ្ណសន្យារ៉ាប់រង។
៦. មិនមានឯកសារបន្ថែម ឬកិច្ចសន្យាបន្ថែមណាមួយនឹងត្រូវចេញជូនអតិថិជនសម្រាប់ការការពារពិសេសលើជំងឺកូវីដ-១៩នេះឡើយ។
៧. ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីបញ្ចប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកតំណាងស្របច្បាប់ត្រូវជូនដំណឹងមកកាន់ក្រុមហ៊ុន GC Life និងដាក់ពាក្យស្នើសុំទាមទារសំណងជាមួយនឹងភស្តុតាងរួមមានមិនកំណត់ត្រឹម លទ្ធផលតេស្តវិជ្ជមាននៃជំងឺកូវីដ-១៩ ភស្តុតាងបង្ហាញពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមរណភាពដោយជំងឺកូវីដ-១៩ ដែលមានការបញ្ជាក់ ឬទទួលស្គាល់ដោយក្រសួងសុខាភិបាល ឬស្ថាប័នសុខាភិបាលដែលបានចាត់តាំងជាផ្លូវការនៃប្រទេសកម្ពុជា។
៨. ក្រុមហ៊ុន GC Life សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ក៏ដូចជាបញ្ឈប់ការផ្តល់ជូនការការពារពិសេសលើជំងឺកូវីដ-១៩នេះ តាមការសម្រេចចិត្តរបស់ក្រុមហ៊ុនដោយពុំចាំបាច់មានការជូនដំណឹងជាមុនឡើយ។