ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី “ក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩”
នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន GC Life រួមជាមួយក្រុមហ៊ុនធានារ៉ាប់រងចំនួន ៧ ផ្សេងទៀត និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ (សមាជិកទាំងអស់នៃក្រុមសម្ព័ន្ធធានារ៉ាប់រង) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណងផ្តល់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩សម្រាប់អ្នកដំណើរបរទេសដែលចូលមកកាន់ប្រទេសកម្ពុជា។