ការផ្តល់សំណងលើកដំបូងសម្រាប់ជំងឺគ្រុនឈាម
នៅព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២០ ផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនបានទទួលនូវសំណើសុំទាមទារសំណងពីអតិថិជន។ បន្ទាប់ពីពិនិត្យផ្ទៀងផ្ទាត់រួច បានបញ្ជាក់ឃើញថាពិតជាស្ថិតក្រោមការធានារបស់ “ផលិតផលធានារ៉ាប់រងជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម” មែន។ នៅល្ងាចថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ ក្រុមហ៊ុនបានបញ្ចប់ការងារទាមទារសំណងនេះ ហើយក្រុមហ៊ុនបានផ្តល់សំណងដល់អតិថិជនដោយប្រើប្រាស់រយៈពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។ សេវាកម្មផ្តល់សំណងដ៏រហ័ស និងមានប្រសិទ្ធិភាពមួយនេះ បានទទួលនូវការពេញចិត្តជាខ្លាំងពីអតិថិជន។