ក្រុមហ៊ុនយើងខ្ញុំទទួលបានការអនុម័តលើផលិតផលពីរទៀតហើយ
ផលិតផលធានារ៉ាប់រង “សេចក្តីស្រលាញ់យូរអង្វែង” និងផលិតផល “ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ការព្យាបាលដោយគ្រោះថ្នាក់ជាយថាហេតុ” របស់ក្រុមហ៊ុនយើងខ្ញុំបានទទួលការអនុញ្ញាតដាក់លក់នៅលើទីផ្សារពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០។ រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំមានផលិតផលធានារ៉ាប់រងសរុបចំនួន ១២ផលិតផល ដែលក្នុងនោះមាន៨ផលិតផលជាធានារ៉ាប់រងសម្រាប់បុគ្គល និង៤ផលិតផលជាធានារ៉ាប់រងជាក្រុម។