ការលក់ចេញនូវបណ្ណសន្យារ៉ាប់រងទី១ របស់ក្រុមហ៊ុន
ឆ្លងកាត់ការងារបម្រុងមួយរយៈ ផលិតផលដំបូងដែលត្រូវបានអនុម័តរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជាហើយ។ ក្រោយពីការដាក់លក់នៅលើទីផ្សារ ក៏បានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ នៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨ ក្រុមហ៊ុនបានលក់ចេញនូវបណ្ណសន្យារ៉ាប់រងទី១ ហើយក៏ជាផលិតផលត្រូវបានអនុម័តជាលើកដំបូង ដោយផលិតផលនេះជាផលិតលេខ៣គឺមានឈ្មោះថា “គម្រោងអនាគតក្ដីសង្ឃឹមបុត្រធីតា”។ បណ្ណសន្យារ៉ាប់រងនេះ ត្រូវបានឯកឧត្តម លី ធុច ជារដ្ឋមន្ដ្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ក្រុមហ៊ុនផ្ទាល់ដើម្បីបំពេញបែបបទស្នើសុំធានារ៉ាប់រងសម្រាប់កូនស្រីដែលមានអាយុ១ឆ្នាំរបស់គាត់។ គាត់ក៏បានបង្ហាញថាការការពាររបស់ផលិតផលនេះមានលក្ខណៈគ្រប់គ្រាន់ បុព្វលាភសមរម្យ គឺសាកសមសម្រាប់ជីវភាពប្រជាជនកម្ពុជាក្នុងការស្នើសុំផលិតផលនេះសម្រាប់បុត្រធីតាដែលមានអាយុក្រោម១៥ឆ្នាំ។
វិសាលភាពនៃការធានារបស់ផលិតផល “គម្រោងអនាគតក្ដីសង្ឃឹមបុត្រធីតា” នេះផ្ដោតសំខាន់ទៅលើអត្ថប្រយោជន៍អប់រំប្រចាំឆ្នាំ និងធានាទៅលើជំងឺធ្ងន់ធ្ងរ ក្នុងនោះក៏មានការគិតគូរទៅដល់ការលើកលែងលើការបង់បុព្វលាភរបស់អ្នកបង់ប្រាក់ផងដែរ។ ផលិតផល “គម្រោងអនាគតក្ដីសង្ឃឹមបុត្រធីតា” ផ្តល់អត្ថប្រយោជន៍សម្រាប់អប់រំសម្រាប់បុត្រធីតា និងការធានារ៉ាប់រងរហូតដល់បុត្រធីតាមានអាយុ ២២ឆ្នាំ ដូច្នេះគឺមិនចាំបាច់មានការព្រួយបារម្ភលើការអប់រំរបស់កុមារទៀតឡើយ ហើយបន្ទាប់ពីរយៈពេលបង់បុព្វលាភដល់កាលកំណត់ អ្នកត្រូវបានធានារ៉ាប់រងនឹងទទួលបានការធានាលើជំងឺធ្ងន់ធ្ងរ២៥មុខ ចំពោះអតិបរិមានៃសំណងធានារ៉ាប់រងសម្រាប់ការធានានេះគឺមានចំនួន ៧០០០ដុល្លារក្នុងមួយច្បាប់។