ក្រុមហ៊ុនបានបរិច្ចាគទឹកប្រាក់ចំនួន ២០.០០០ ដុល្លារអាមេរិក ដល់មូលនិធិគន្ធបុប្ផា
នៅព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ មានពិធីបរិច្ចាគមូលនិធិសំរាប់មន្ទីរពេទ្យកុមារកម្ពុជាគន្ធបុប្ផា នៅក្នុងវិមានសន្តិភាពនៃអគាររាជរដ្ឋាភិបាលកម្ពុជា។ លោកប្រធានក្រុមហ៊ុន Yu Li Qun ដែលជាអ្នកតំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្គ្រេន ឆាយណា ឡាយហ្វ៍ បានចូលរួមក្នុងពិធីនេះ ហើយបានបរិច្ចាគទឹកប្រាក់ចំនួន ២០.០០០ ដុល្លារសហរដ្ឋអាមេរិកដល់មូលនិធិគន្ធបុប្ផា។ បរិមាណនៃការបរិច្ចាគនេះស្ថិតក្នុងលំដាប់កំពូលទាំង 20 ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានចូលរួមក្នុងពិធីនេះ ហើយក៏បានធ្វើការបរិច្ចាគ និងថ្លែងសុន្ទរកថា។ នៅចុងបញ្ចប់នៃពិធីនេះ សប្បុរសជនធំៗដែលបានចូលរួមបរិច្ចាគមានកិត្តិយសថតរូបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងនោះដែរ លោកប្រធានក្រុមហ៊ុន Yu Li Qun ក៏មានកិត្តិយសក្នុងការចូលរួមថតរូបជាក្រុមជាមួយគ្នាផងដែរ។