ការបើកសម្ភោធដ៏អធិកអធម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life
ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន GC Life លោក ឡាវ ឈីវ សេង បានឡើងធ្វើការថ្លែងសុន្ទរកថាបើកសម្ភោធកម្មវិធី ហើយ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអគ្គលេខាធិការអាជ្ញាធរមីននៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ លោក ជីង ជីន ប្រធានសាខាធនាគារ ICBC បានឡើងថ្លែងសន្ទរកថា ស្វាគមន៍ ស្របពេលនោះដែរលោកជំទាវ ជឹង សុភាព អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) លោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា ក.អ. ក៏បានអញ្ជើញចូលរួមថ្លែងពាក្យជូនពរផងដែរ។ ក្នុងនោះដែរ សហគ្រិនជាច្រើនមកពីប្រទេសចិនម៉ាកាវ និងអ្នកគ្រប់គ្រងសហគ្រាសមធ្យម បានអញ្ជើញចូលរួមអបអរសាទរ ហើយក្រុមហ៊ុនធានារ៉ាប់រងបន្ត Hannover Re និងក្រុមហ៊ុនធានារ៉ាប់រងបន្តនៃប្រទេសចិន ក៏បានចាត់តាំងអ្នកតំណាងចូលរួមកម្មវិធីនេះផងដែរ។ លើសពីនេះទៅទៀត អ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើបទសម្ភាសន៍ផ្ទាល់ និងធ្វើការផ្សព្វផ្សាយ។ ភ្ញៀវកិត្តិយសខ្ពង់ខ្ពស់ និងញាតិមិត្តដែលបានចូលរួម សរុបទាំងអស់ប្រមាណជាងមួយរយនាក់។