ថ្នាក់ដឹកនាំសហព័ន្ឋចិនបរទេសបានអញ្ជើញមកកាន់ក្រុមហ៊ុន GC Life យើងខ្ញុំ
នៅវេលាព្រឹកនាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី Guo Rongអគ្គលេខាធិការសហព័ន្ឋចិនហ៊ូណានទំនាក់ទំនងក្រៅប្រទេស រួមជាមួយលោកសាស្រ្ដាចារ្យ Li Yu qiong ប្រធានសហព័ន្ឋចិនទំនាក់ទំនងក្រៅប្រទេសនៃសាកលវិទ្យាល័យណានហួរ និងប្រធានសហព័ន្ឋចិនទំនាក់ទំនងក្រៅប្រទេសប្រចាំខេត្តជាំងតៅ ដែលអ្នកទាំង៣បានមកដល់ការិយាល័យអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាចិនហ៊ូណានដែលស្ថិតនៅក្នុងក្រុមហ៊ុន GC Life ដើម្បីមកសិក្សាការងារក្រៅប្រទេស។ អគ្គនាយកលោក Yu Li Qun បានដឹកនាំអ្នកគ្រប់គ្រងជាន់ខ្ពស់គ្រប់ផ្នែកទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអគ្គលេខាធិការនិងក្រុមការងាររបស់លោក ដែលទំនាក់ទំនងរវាងគ្នានិងគ្នាប្រកបដោយភាពជិតសិទ្ឋ។
លោកអគ្គនាយក Yu Li Qun បានណែនាំដោយសង្ខេបពីស្ថានភាពនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន រួមជាមួយផែនការ និងគោលដៅអភិវឌ្ឍន៍នៃស្ថានភាពទីផ្សារធានារ៉ាប់រងនៅប្រទេសកម្ពុជានាពេលអនាគត។ ស្របពេលនេះដែរ លោកបានបង្ហាញពីបញ្ហា និងឧបសគ្គមួយចំនួនដែលកើតមានក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនដល់លោកអគ្គលេខាធិការ ដោយលោកសង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទាំង២ពង្រឹកលើកការទំនាក់ទំនងចំពោះគ្រប់ផ្នែកនានា ដើម្បីរួមគ្នាបង្កើតបរិយាកាស និងលក្ខខណ្ឌពាណិជ្ជកម្មកាន់តែល្អប្រសើរជាងនេះ។
លោកអគ្គលេខាធិការបានផ្ដល់វាយតម្លៃខ្ពស់ចំពោះការក្រុមហ៊ុនហ្គ្រេនឆាយណាអិសួរេននៅកម្ពុជា ព្រមទាំងបានបង្ហាញការយល់ព្រមក្នុងការលើកយកបញ្ហា និងឧបសគ្គដែលក្រុមហ៊ុនបានជួប ទៅអំពាវនាវដល់ថ្នាក់ដឹកនាំតាមផ្នែកដែលពាក់ព័ន្ឋ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ឲ្យបានកាន់តែល្អប្រសើរសម្រាប់សហគ្រាសដែលជនជាតិចិនវិនិយោគ។ គាត់បានសង្ឍឹមថាក្រុមហ៊ុនរបស់យើងអាចធ្វើសមាហរណកម្មវប្បធម៍ក្នុងស្រុកឲ្យបានគ្រាន់គ្រប់ ដោះស្រាយឲ្យបានល្អលើទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ម្យ៉ាងវិញទៀតយើងត្រូវបង្ហាញពីគុណសម្បត្តិផ្ទាល់ខ្លួន បង្កើតទំនាក់ទំនងជាមួយប្រជាជនឲ្យបានល្អ ដើម្បីចូលរួមចំណែកលះបង់យ៉ាងធំចំពោះមិត្តភាព និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជានិមិតចិនឲ្យកាន់តែល្អឡើង។