ជំនួបរវាង លោក Wang Wen Tian ឯកអគ្គរដ្ឋទូតនៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GC Life លោក Lao Chio Seng
ពត៌មានក្រុមហ៊ុន នៅថ្ងៃទី7 ខែមិថុនា ឆ្នាំ2019 វេលាម៉ោង8នាទីព្រឹក ជំនួបរវាង លោក Wang Wen Tian ឯកអគ្គរដ្ឋទូតនៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រធានក្រុមប្រឹក្សាលោក Lao Chio Seng និងនាយកប្រតិបត្តិលោក Yu Li Qun នៃក្រុមហ៊ុន GC Life។ លោកឯកអគ្គរាជទូត Wang បានសាកសួរអំពីស្ថានភាពអភិវឌ្ឍរបស់ក្រុមហ៊ុន ហើយក៏បានណែនាំអំពីស្ថានភាពអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងកម្ពុជា-ចិន គាត់បានបង្ហាញថា បច្ចុប្បន្ននេះស្ថានភាពនយោបាយកម្ពុជាមានស្ថេរភាព ការអភិវឌ្ឍសេដ្ឋកិច្ចមានការកើនឡើងខ្ពស់ នៅក្នុងខែមេសា កម្ពុជា-ចិនទាំងពីរប្រទេសបានចុះហត្ថលេខាលើផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមគ្នារវាងចិន និងកម្ពុជា ក្នុងផែនការនេះរួមមានបញ្ជូនទាំងគោលដៅច្បាស់លាស់ និងវិធានការជាក់ស្ដែងចំនួន៣១គម្រោង លើកិច្ចសហប្រតិបត្តិការក្នុងវិស័យធំៗទាំង ៥ ស្ថានភាពទាំងនេះបាននាំមកនូវឱកាសកាន់តែច្រើន និងបរិយាកាសអភិវឌ្ឍកាន់តែល្អសម្រាប់សហគ្រាសចិនដែលកំពុងអភិវឌ្ឍនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Wang បានលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាប្រតិបត្តិការសហគ្រាសរបស់ខ្លួនអោយកាន់តែល្អបន្ថែមទៀត ដើម្បីជាការផ្ដល់សមិទ្ធផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងទំនាក់ទំនងមិត្តភាពរបស់កម្ពុជាចិនឲ្យបានកាន់តែច្រើន។
លោកប្រធានក្រុមប្រឹក្សាភិបាល Lao និងលោកនាយកប្រតិបត្តិ Yu បានប្រើប្រាស់ពេលវេលាឈប់សំរាកក្នុងឱកាសបុណ្យសែននំចាំងប្រពៃណីចិន ដើម្បីជួប និងសម្ដែងការអគុណចំពោះលោកឯកអគ្គរដ្ឋទូត WANG។
(ជំនួបរវាងឯកអគ្គរដ្ឋទូតនៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រធានក្រុមប្រឹក្សាភិបាលលោក Lao)