ក្រុមហ៊ុនបានរៀបចំកម្មវិធីដំណើរកំសាន្តទេសចរណ៍គម្រប់ខួបមួយឆ្នាំ
នៅថ្ងៃទី៣ ខែមីនាគឺជាថ្ងៃខួបអនុស្សាវរីយ៍នៃការបើកសម្ភោធក្រុមហ៊ុន ដូច្នេះនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមីនាក្រុមហ៊ុនបានបង្កើតនូវកម្មវិធីដំណើរកំសាន្តអបអរខួបនៃការបើកសម្ភោធក្រុមហ៊ុនដែលមានការចូលរួមពីបុគ្គលិកនៅទីស្នាក់ការកណ្ដាលគ្រប់រូបព្រមទាំងសមាជិកគ្រួសារផងដែរ ។ កម្មវិធីលើកនេះ រួមមានទាំងកំសាន្តនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៃខេត្តកែប រង្វង់មូលទុរេននៃខេត្តកំពត ការសប្បាយរីករាយក្នុងការកំសាន្តនៅលើភ្នំបូកគោ និងការលេងហ្គេមនានា ។ បុគ្គលិកដែលបានចូលរួមក្នុងកម្មវិធីលើកនេះបានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំង ។ ដំណើរការទាំងមូលមានទាំងការច្រៀងរាំមិនដាច់ បុគ្គលិកគ្រប់រូបបង្ហាញពីភាពរស់រវើកពីកំណើតដ៏គួរឲ្យស្រឡាញ់រៀងៗខ្លួនរួមទាំងការបង្ហាញពីសមត្ថភាពទេសកោស្យជាច្រើនផងដែរ ។ ថ្ងៃទី ៦ នៅទីតាំងប្រាព្ធកម្មវិធីជប់លៀង បុគ្គលិកជនជាតិខ្មែរនិងជនជាតិចិនបាននាំគ្នាច្រៀងផងរាំផង មានបុគ្គលិកខ្លះបានបង្ហាញការច្រៀងចំរៀងទោលប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រៅរបស់ខ្លួន មានទាំងការបង្ហាញពីការរាំចង្វាក់ប្រពៃណីរបស់ប្រទេសកម្ពុជា ។ ការចូលរួមរាំសប្បាយពីបុគ្គលិកគ្រប់រូបបានបង្កើតចេញជាភាពសប្បាយរីករាយរបស់អ្នកទាំងអស់គ្នា ភាពសប្បាយរីករាយនេះបានផ្ទេរពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់រួមទាំងបុគ្គលិកដែលបានចូលរួមនិងបុគ្កលិកសណ្ឋាគារផងដែរ នាយកប្រតិបត្តិលោក Yu LiQun និងថ្នាក់ដឹកនាំជាន់ខ្ពស់សុទ្ធតែបានចូលរួមសប្បាយរួមគ្នាផងដែរ រួមទាំងការច្រៀងអបអរសាទរជូនពរខួបក្រុមហ៊ុននូវបទចម្រៀងជូនពរខួបកំណើត ដែលធ្វើឲ្យបរិយាកាសកម្មវិធីកាន់តែសប្បាយឡើងៗ ។
កម្មវិធីលើកនេះបានបង្ហាញចេញពីវប្បធម៍ក្រុមហ៊ុនគឺ ‘អ្នកមានទេពកោសល្យជាគោល’ ម្យ៉ាងវិញទៀតចង់បណ្ដុះបណ្ដាលអ្នកទាំងអស់គ្នានូវមនោសញ្ចេនាល្អ និងវប្បធម៏ក្រុម ‘រីករាយធ្វើការងារ សោយសុខការរស់នៅ’ និងរឹតតែបន្ថែមភាពសិទ្ធិស្នាលនិងការទំនាក់ទំនងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ហើយក៏បានបណ្ដុះបណ្ដាលស្មារតីជាក្រុមផងដែរ ។ កម្មវិធីដំណើរកំសាន្តដ៏សប្បាយរីករាយនេះបានបន្សល់ទុកនូវការសាកល្បងនិងអនុស្សាវរីយ៍ដ៏ល្អមួយសម្រាប់បុគ្គលិកគ្រប់រូបផងដែរ។