កម្មវិធីជួបជុំបុគ្គលិកប្រចាំត្រីមាសរបស់ក្រុមហ៊ុន GC Life (Q1)
នារសៀលថ្ងៃច័ន្ទ ទី ០៥ ខែ មេសា ឆ្នាំ ២០២១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានប្រារព្ធនូវកម្មវិធីជួបជុំបុគ្គលិកប្រចាំត្រីមាសរបស់ក្រុមហ៊ុន។ នាឱកាសនោះថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានធ្វើបទបង្ហាញពីសមិទ្ធិផលដែលសម្រេចបានក្នុងត្រីមាសទី១ និងផែនការយុទ្ធសាស្រ្តចម្បងនានាសម្រាប់ត្រីមាសទី២នៃឆ្នាំ ២០២១របស់ខ្លួន។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានការចែកជូននូវអំណោយអនុស្សោវរីយ៍ដ៏ស្រស់ស្អាតជូនដល់បុគ្គលិកទាំងអស់គ្នាដើម្បីជាការតបស្នងដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិកកន្លងមក។