ការអញ្ជើញមកដល់របស់លោក Ooi
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក Ooi Kim Chai បានអញ្ជើញមកក្រុមហ៊ុនយើងខ្ញុំដើម្បីណែនាំអំពីការងារ ព្រមទាំងបង្រៀនដល់បុគ្គលិកទាំងអស់។ ក្នុងរយៈពេលនោះ លោកបណ្ឌិត Ooi Kim Chai អមជាមួយនិងនាយកប្រតិបត្តិ លោក Yu Li Qun ក៏បានចូលទៅជួបសំណេះសំណាលជាមួយនឹង លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។ ភ្ញៀវកិត្តិយសទាំងសងខាងបានសំណេះសំណាលនិងពិភាក្សាអំពីបញ្ហាដែលបានជួបប្រទះមួយចំនួនក្នុងពេលបច្ចុប្បន្ន។ រយៈពេលនៃកិច្ចសំណេះសំណាលនេះមានរយៈពេលរហូតដល
លោក Ooi Kim Chai គឺជាបណ្ឌិតខាងផ្អែកធានារ៉ាប់រង ហើយលោកក៏ជាគ្រូណែនាំសិស្សអនុបណ្ឌិតផងដែរ។ លោកបានប្រកបការងារក្នុងវិស័យធានារ៉ាប់រងអស់រយៈពេល៣៣ឆ្នាំ ដែលធ្លាប់ធ្វើជានាយកប្រតិបត្តិ ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត នៅប្រទេសដូចជា៖ ម៉ាឡេស៊ី ថៃ ហុងកុង តៃវ៉ាន់ ចិនដីគោក ឥណ្ឌា អ៊ីតាលី។ល។ លោកគឺជាអ្នកមានវិជ្ជាជ្រៅជ្រះ និងអ្នកដែលមានបទពិសោធន៍ច្រើនក្នុងវិស័យធានារ៉ាប់រង។