ក្រុមហ៊ុនយើងខ្ញុំបានចូលរួមទិវាធានារ៉ាប់រងនៅកម្ពុជាជាលើកដំបូង
ទិវាធានារ៉ាប់រងនៅកម្ពុជាលើកដំបូងបានប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩។ ក្រុមហ៊ុនយើងខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីទិវាធានារ៉ាប់រងដែលបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងកម្មវិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញមកកាន់ស្ដង់ពិពណ៌របស់ក្រុមហ៊ុនយើងខ្ញុំដោយផ្ទាល់ដើម្បីធ្វើការទស្សនា គាត់បានបង្ហាញពីការពេញចិត្តចំពោះការរចនាស្ដង់ដ៏ពិសេសនិងស្មារតីដ៏ល្អរបស់បុគ្គលិកក្រុមហ៊ុនយើងខ្ញុំ ហើយព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់និងបុគ្គលិកក្រុមហ៊ុនយើងខ្ញុំយ៉ាងរីករាយ។ នាយកប្រតិបត្តិក្រុមហ៊ុនយើងខ្ញុំ លោកYU LIQUN ក៏បានទទួលនូវការសម្ភាសន៍ពីអ្នកការសែតនៅក្នុងកម្មវិធីនេះផងដែរ។
ស្ដង់ពិពណ៌ក្រុមហ៊ុនរបស់យើងខ្ញុំបានបង្ហាញនូវបែបបទប្រទេសចិននិងប្រធានបទ «បច្ចេកវិទ្យាឆ្ពោះទៅរកអនាគត»។ ក្រុមហ៊ុនយើងខ្ញុំបានប្រើប្រាស់នូវរូបភាព3D ដ៏ឆ្លាតវៃដើម្បីបង្ហាញពីវប្បធម៌ក្រុមហ៊ុន កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងប្រព័ន្ធផ្ដល់សេវាកម្មយ៉ាងឆាប់រហ័សរបស់យើងដល់សាធារណៈជន។ ការបង្ហាញរបស់ក្រុមហ៊ុនបានទាក់ទាញនូវអ្នកចូលរួមជាច្រើនមកទស្សនាស្ដង់របស់ក្រុមហ៊ុន ដើម្បីទទួលយកបទពិសោធន៍ និងការថតរូបទុកជាអនុស្សាវរិយ៍។ សម្រាប់ការរចនាស្ដង់ដ៏ពិសេស ដែលបង្ហាញពីបែបបទប្រទេសចិនយ៉ាងជ្រាលជ្រៅ និងភាពរុះរាយរាក់ទាក់របស់បុគ្គលិកក្រុមហ៊ុយើងខ្ញុំ បានធ្វើអោយអ្នកចូលរួមដក់ជាប់ក្នុងអារម្មណ៍យ៉ាងខ្លាំងក្រៅពីនេះ ក៏មានការស្នើសុំទិញបណ្ណសន្យារ៉ាប់រងពីសំណាក់អតិថិជននៅទីតាំងដោយផ្ទាល់ផងដែរ។ ទន្ទឹមនឹងនេះ កម្មវិធីនេះបានជួយបង្កើនទំនុកចិត្តរបស់បុគ្គលិកដែលនៅធ្វើការនៅក្នុងវិស័យនេះ និងភាពរីករាយរបស់ពួកគេក្នុងការជ្រើសរើសក្រុមហ៊ុន GC Life។