GC Life គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧ ក្រុមហ៊ុន GC Life មានបេសកកម្មចម្បងមួយគឺធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅ គ្រប់ទិដ្ឋភាព។

ទំនាក់ទំនង

អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
service@gc-life.com.kh

023 989 218
098 989 218

ម៉ោងធ្វើការ

ថ្ងៃច័ន្ទ
8:30 - 17:30
ថ្ងៃអង្គារ
8:30 - 17:30
ថ្ងៃពុធ
8:30 - 17:30
ថ្ងៃព្រហស្បតិ៍
8:30 - 17:30
ថ្ងៃសុក្រ
8:30 - 17:30
ថ្ងៃសៅរ៍
បិទ
ថៃ្ងអាទិត្យ
បិទ

ក្លាយជាដៃគូចែកចាយសេវាធានារ៉ាប់រងរបស់ GC Life

ក្រុមការងារ (Partnership Team)​ របស់ GC Life ប្តេជ្ញាក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូសហការទាំងអស់របស់យើង  – ពីជើងសារធានារ៉ាប់រងរហូតដល់ធនាគារ។

ហេតុអ្វីបានជាអ្នកគួរធ្វើជាដៃគូចែកចាយសេវាធានារ៉ាប់រងរបស់GC Life?

ផលិតផលធានារ៉ាប់រងអាយុជីវិតសម្បូរបែប

យើងផ្តល់ជូននូវផលិតផលធានារ៉ាប់រងអាយុជីវិតសម្បូរបែប ដែលអាចបំពេញតម្រូវការរបស់អតិថិជនតាមដំណាក់កាលផ្សេងៗនៃជីវិតរបស់ពួកគាត់។

ភាពងាយស្រួលនៃការធ្វើអាជីវកម្ម

ជាមួយនឹងកម្មវិធី IOS និង Android ដែលអភិវឌ្ឍឡើងដោយយើងផ្ទាល់ ប្រតិបត្តិការផ្នែកលក់អាចដំណើរការ និងបញ្ជូនយ៉ាងងាយស្រួលនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន។

ជំនួយដ៏រឹងមាំពីក្រុមអ្នកជំនាញខាងផ្នែកព័ត៌មានវិទ្យា (IT) របស់យើង

យើងមានក្រុមអ្នកជំនាញផ្តាច់មុខខាងផ្នែកព័ត៌មានវិទ្យា (IT) នៅទីក្រុងសិនជិននៃប្រទេសចិនដើម្បីផ្តល់ជូននូវសេវាកម្មអតិថិជនដ៏ល្អបំផុត។

រចនាសម្ព័ន្ធកម្រៃជើងសារប្រកួតប្រជែង

GC Life កំពុងប្រើប្រាស់រចនាសម្ព័ន្ធកម្រៃជើងសាររយៈពេល ៣ ឆ្នាំ ផ្អែកទៅតាមផលិតផល ដើម្បីឱ្យដៃគូសហការរបស់យើងរីករាយជាមួយកម្រៃជើងសារលឿន។

ប្រាក់រង្វាន់ខ្ពស់ (High Performance Bonus)

យើងផ្តល់ជូនប្រាក់រង្វាន់ (Performance Bonus) នៅពេលសម្រេចបាននូវគោលដៅអប្បបរមា ​ហើយប្រាក់រង្វាន់នឹងអាចកែតម្រូវដោយផ្អែកទៅតាមលក្ខខណ្ឌទីផ្សារពីពេលមួយទៅពេលមួយ។

ទំនាក់ទំនងយើងខ្ញុំឥឡូវនេះ!

ក្រុមការងារ (Partnership Team)​ របស់ GC Life ប្តេជ្ញាក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូសហការទាំងអស់របស់យើង  –  ពីជើងសារធានារ៉ាប់រងរហូតដល់ធនាគារ។

ដៃគូសហការចែកចាយ
សេវាធានារ៉ាប់រង
របស់យើង