- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត
តម្លៃសមរម្យ ការការពារខ្ពស់
បទពិសោធន៍អតិថិជនដ៏អស្ចារ្យ
ហេតុអ្វីគួរជ្រើសរើស គម្រោង GC ជីវិតប្រសើរ?
- ផ្តល់ការធានាសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក ក្នុងករណីអ្នកពុំនៅក្បែរ ឬទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
- ផ្តល់ជូនមនុស្សជាទីស្រលាញ់របស់អ្នករហូតដល់ 1,600% នៃទឹកប្រាក់ត្រូវបានធានាគម្រោងមូលដ្ឋាន ក្នុងករណីជួបគ្រោះថ្នាក់ជាយថាហេតុបណ្តាលឲ្យទទួលមរណភាព (យោងទៅតាមទំហំនៃផលិតផលធានារ៉ាប់រងបន្ថែម)
- ផ្តល់ការការពារលើជំងឺធ្ងន់ធ្ងរជាច្រើនប្រភេទ (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
- លើកលែងនូវការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់ ក្នុងករណីជួបគ្រោះអកុសលបណ្តាលឲ្យទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬធ្វើរោគវិនិច្ឆ័យរកឃើញ/ធ្វើការវះកាត់ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
- ផ្តល់ត្រឡប់មកវិញនូវបុព្វលាភនៃគម្រោងមូលដ្ឋានទាំងអស់ដែលបានបង់នៅពេលដល់កាលកំណត់នៃកិច្ចសន្យា
ទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីទទួលការប្រឹក្សាយោបល់!
098 989 218
លក្ខណៈពិសេសនៃផលិតផល
ជម្រើសច្រើន
រយៈពេលបង់បុព្វលាភ/រយៈពេលធានារ៉ាប់រង: 5 ដល់ 30 ឆ្នាំ
វិធីសាស្រ្តបង់បុព្វលាភ: ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ
ការការពារពេញលេញ
បន្ថែមពីលើការការពារលើមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ យើងផ្តល់ជូននូវការការពារលើជំងឺធ្ងន់ធ្ងរជាច្រើនប្រភេទ ដែលផ្តល់ជូនអ្នកនូវការការពារដ៏ល្អប្រសើរ។ (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
សំណងខ្ពស់
ទទួលបានរហូតដល់ 1,600% នៃទឹកប្រាក់ត្រូវបានធានាគម្រោងមូលដ្ឋាន ក្នុងករណីជួបគ្រោះថ្នាក់ជាយថាហេតុបណ្តាលឲ្យទទួលមរណភាព (យោងតាមទំហំនៃផលិតផលធានារ៉ាប់រងបន្ថែម)
ការលើកលែងបុព្វលាភធានារ៉ាប់រង
លើកលែងនូវការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់ ក្នុងករណីជួបគ្រោះអកុសលបណ្តាលឲ្យទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬធ្វើរោគវិនិច្ឆ័យរកឃើញ/ធ្វើការវះកាត់ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
ការផ្តល់ត្រឡប់នូវបុព្វលាភ
ទទួលបាននូវបុព្វលាភដែលអ្នកបានបង់ត្រឡប់មកវិញ (បុព្វលាភប្រចាំឆ្នាំនៃគម្រោងមូលដ្ឋាន x រយៈពេលបង់បុព្វលាភ) នៅពេលដល់កាលកំណត់នៃកិច្ចសន្យា
អត្ថប្រយោជន៍ធានារ៉ាប់រង
សំណងមរណភាព
-ដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (បណ្តាលមកពីជំងឺ)
ទទួលបាន 100% នៃទឹកប្រាក់ត្រូវបានធានាគម្រោងមូលដ្ឋាន
-បណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (យោងទៅតាមទំហំនៃផលិតផលធានារ៉ាប់រងបន្ថែម)
ទទួលបានរហូតដល់ 1,600% នៃទឹកប្រាក់ត្រូវបានធានាគម្រោងមូលដ្ឋាន
សំណងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
-ដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (បណ្តាលមកពីជំងឺ)
ទទួលបាន 100% នៃទឹកប្រាក់ត្រូវបានធានាគម្រោងមូលដ្ឋាន
-បណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (យោងទៅតាមទំហំនៃផលិតផលធានារ៉ាប់រងបន្ថែម)
ទទួលបានរហូតដល់ 600% នៃទឹកប្រាក់ត្រូវបានធានាគម្រោងមូលដ្ឋាន
អត្ថប្រយោជន៍ផ្តល់ត្រឡប់សាច់ប្រាក់
ទទួលបានបុព្វលាភប្រចាំឆ្នាំនៃគម្រោងមូលដ្ឋានទាំងអស់ទៅវិញនៅពេលដល់កាលកំណត់នៃកិច្ចសន្យា (បុព្វលាភប្រចាំឆ្នាំនៃគម្រោងមូលដ្ឋាន x រយៈពេលបង់បុព្វលាភ)
សំណងជំងឺធ្ងន់ធ្ងរកម្រិតដំបូង*
ទទួលបាន 25% នៃទឹកប្រាក់ត្រូវបានធានានៃអត្ថប្រយោជន៍លើការព្យាបាលជំងឺធ្ងន់ធ្ងរ (អតិបរមា $25,000)
(តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
សំណងជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់*
ទទួលបាន 100% នៃទឹកប្រាក់ត្រូវបានធានានៃអត្ថប្រយោជន៍លើការព្យាបាលជំងឺធ្ងន់ធ្ងរ (ដោយដកនូវសំណងជំងឺធ្ងន់ធ្ងរកម្រិតដំបូង ប្រសិនបើមាន)
(តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
ការលើកលែងបុព្វលាភធានារ៉ាប់រង ករណីម្ចាស់បណ្ណសន្យារ៉ាប់រងទទួលមរណភាព ពិការភាព ទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
- បុព្វលាភធានារ៉ាប់រងដែលត្រូវបង់បន្ទាប់បន្តនឹងត្រូវលើកលែង (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
ការលើកលែងបុព្វលាភធានារ៉ាប់រងករណីអ្នកត្រូវបានធានារ៉ាប់រងមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ឬទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
- បុព្វលាភធានារ៉ាប់រងដែលត្រូវបង់បន្ទាប់បន្តនឹងត្រូវលើកលែង (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
*រយៈពេលរស់រានមានជីវិត និងរយៈពេលរង់ចាំត្រូវបានអនុវត្ត!
ជំងឺធ្ងន់ធ្ងរដែលត្រូវបានធានា
ជំងឺធ្ងន់ធ្ងរកម្រិតដំបូង
ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
ខួរក្បាល
- ការដាក់បញ្ចូលឧបករណ៍បង្វែរទឹកស្រោបខួរ
- ការសន្លប់បាត់ស្មារតីដែលបន្តរហូត >=៤៨ម៉ោង
- ជំងឺដាច់សរសៃឈាមខួរក្បាល
- ការសន្លប់បាត់ស្មារតីដែលបន្តរហូត >=៩៦ម៉ោង
- ជំងឺវង្វេងវង្វាន់ (បាត់ការចងចាំ)
- ជំងឺប៉ាគីនសុន
បេះដូង
- ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬការដាក់បញ្ចូលម៉ាស៊ីនភ្ញោចបេះដូង
- ការព្យាបាលសរសៃឈាមបេះដូងដោយប្រើឧបករណ៍តាមសរសៃឈាម
- ការវះកាត់ប្រឹសបេះដូងដោយប្រើឧបករណ៍តាមសរសៃឈាម
- ការវះកាត់ពង្រីកប្រឹសបេះដូង
- ជំងឺគាំងបេះដូង
- ការវះកាត់សរសៃឈាមបេះដូងដែលឆ្លងកាត់កន្លែងដែលស្ទះ
- ការវះកាត់ប្រឹសបេះដូងដោយវះបើកទ្រូង
- ការវះកាត់ផ្សាំបេះដូង
សួត
- ការវះកាត់យកសួតមួយចំហៀងចេញ
- ជំងឺសួតដំណាក់កាលចុងក្រោយ
- ការវះកាត់ផ្សាំសួត
ថ្លើម
- ការវះកាត់ផ្នែកខ្លះនៃថ្លើម
- ការខូចថ្លើមដំណាក់កាលចុងក្រោយ
- ការវះកាត់ផ្សាំថ្លើម
តម្រងនោម
- ការវះកាត់យកតម្រងនោមមួយចំហៀងចេញ
- ការខូចតម្រងនោមដំណាក់កាលចុងក្រោយ
- ការវះកាត់ផ្សាំតម្រងនោម
ពោះវៀនតូច
- ការវះកាត់ផ្សាំពោះវៀនតូច
លំពែង
- ការវះកាត់ផ្សាំលំពែង
ជំងឺមហារីក
- ជាលិកាមហារីកនៅទីតាំងដើម (CIS)
- មហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង
- មហារីក្រពេញទីរ៉ូអ៊ីតដំណាក់កាលដំបូង
- មហារីកប្លោកនោមដំណាក់កាលដំបូង
- ជំងឺមហារីកគោលិកាសឡាំផូស៊ីតរ៉ាំរ៉ៃដំណាក់កាលដំបូង
- ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ
ឈាម
- ជំងឺខ្វះឈាមក្រហមដោយការខូចខួរឆ្អឹង
ផ្សេងៗ
- ការរលាកកម្រិតទី ២
- ការរលាកកម្រិតទី ៣